វិទ្យាស្ថានគរុកោសល្យបាត់ដំបង
logo

វិទ្យាស្ថានគរុកោសល្យបាត់ដំបង

សមាជិក: 38 នាក់ | អ្នកតាមដាន: 24 នាក់

Loading ...

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប) ត្រូវបានបង្កើតឡើងតាមរយៈការបញ្ចូលគ្នារវាងគ្រឹះ ស្ថានចំនួនពីរ គឺមជ្ឈមណ្ឌលគរុកោសល្យភូមិភាគបាត់ដំបងនិងសាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបង ដោយអនុក្រឹត្យលេខ៧២ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។ ក្នុងការបង្កើតវិទ្យាស្ថាននេះ អ.យ.ក បានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ (E-TEC) ក្នុងការសិក្សាពីតម្រូវការ និងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុរួមមានការសង់អគារនិងប្រតិបត្តិការវិទ្យាស្ថាន ដើម្បីធានាឱ្យវិទ្យាស្ថាននេះអាចដំណើរការបានចាប់ពីឆ្នាំសិក្សា២០១៨-២០១៩តទៅ ។ វិទ្យាស្ថានគរុកោសល្យបាត់ដំបងមានបេសកកម្មចម្បង៣គឺ៖ បេសកកម្មទី១៖ អប់រំគរុនិស្សិតនិងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញ។ បេសកកម្មទី២៖ លើកកម្ពស់ការស្រាវជ្រាវអប់រំដើម្បីបង្កើនគុណភាពការបង្រៀននិងរៀន។ បេសកកម្មទី៣៖ ផ្តល់សេវាសហគមន៍ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនតាមសាលារៀន។ ក្នុងផែនការយុទ្ធសាស្រ្ត ៥ ឆ្នាំ វិទ្យាស្ថានគរុកោសល្យបាត់ដំបងមានផែនការសម្រេចគោលដៅចំនួន ១០ ដូចខាងក្រោម៖ គោលដៅទី១៖ អភិបាលកិច្ច ការដឹកនាំ និងការគ្រប់គ្រង គោលដៅទី២៖ ធនធានគ្រូឧទ្ទេស គោលដៅទី៣៖​ កម្មវិធីអប់រំ គោលដៅទី៤៖ បរិស្ថានសិក្សា គោលដៅទី៥៖ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ គោលដៅទី៦៖ការធានាគុណភាពផ្ទៃក្នុង គោលដៅទី៧៖ កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ គោលដៅទី៨៖ការស្រាវជ្រាវអប់រំ គោលដៅទី៩៖ការងារវិក្រឹតការគ្រូបង្រៀន គោលដៅទី១០៖ ការផ្សព្វផ្សាយស្នាដៃអប់រំ។ ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង 📞 012 319 045 📩 info@btec.edu.kh 🌐 www.btec.edu.kh Telegram: t.me/btecnews

Help and Support

Knowledge Center

Tehnologies

NextJS

TaiwindCSS

GraphQL

Rust

MongoDB

Weteka © 2022 Build with KOOMPI Team